website_news:2021260702

ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន១៦៥នាក់ ក្នុងនោះជាពលករមកពីប្រទេសថៃ ចំនួន១៤៧នាក់

http://freshnewsasia.com/ 2021-07-23 09:30pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៦៥ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈមិនមែនអ្នកជាសះស្បើយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង១៦៥នាក់ ក្នុងនោះអ្នកជំងឺចំនួន ០៥នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ១៤៧នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន១៣នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដានេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៣,៦៥២ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣,៣៨៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២៦៨ករណី បានព្យាបាលជាសះស្បើយចំនួន ៦២២នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,០២២នាក់ និងស្លាប់បាត់បង់ជីវិត ៨នាក់ផងដែរ៕

website_news/2021260702.txt · Last modified: 2021/07/26 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki