website_news:2021260705

ពលករខ្មែរម្នាក់ចេញពីប្រទេសថៃ អាការៈហត់ខ្លាំងមកដល់ប៉ុស្តិ៍ត្រួតពិនិត្យដេកស្លាប់ភ្លាមៗ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២៤ កក្កដា ២០២១ដោយ Dy Bunnara

បន្ទាយមានជ័យ៖ ពលករខ្មែរពីរនាក់ប្តីប្រពន្ធ បានឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបុរសជាប្តីបានស្លាប់នៅកន្លែងត្រួតពិនិត្យពលករ ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង ៩ និង១០នាទីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១។ បើតាមអាជ្ញាធរ ពលករទាំងពីរនាក់ប្តីប្រពន្ធ ធ្វើការនៅខេត្តផាធុមថានីប្រទេសថៃរយះពេល២ឆ្នាំមកហើយ។ ជនរងគ្រោះឈ្មោះ សៀន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (ពិការជើងទាំងសងខាង និងគោមខ្នង) រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធឈ្មោះ យិន រ៉ាន់ អាយុ៥៦ឆ្នាំ ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា។ បើតាមរបាយការណ៍ពីអាជ្ញាធរ បុរសជាប្តីមានអាការ:ហត់ខ្លាំង ទើបបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងក្រុមការងារចម្រុះច្រកអូរបីជាន់។ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័ស គឺមានវិជ្ជមានទាំង២នាក់ប្តីប្រពន្ធ។ សពត្រូវបានរថយន្តពេទ្យដឹកយកទៅភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យដើម្បីបូជា៕ អត្ថបទ៖ ពៅ

website_news/2021260705.txt · Last modified: 2021/07/26 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki