website_news:2021260707

ឃាត់ខ្លួនស្ត្រីជនជាតិថៃ៣នាក់ ខណៈកំពុងព្យាយាមឆ្លងដែនខុសច្បាប់

https://thekhmerpress.com/ By KhmerpressJuly 25, 2021

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃ 3នាក់ បានកំពុងព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ 911 និងកម្លាំងយោធាកងពល51 បានសហការគ្នាឃាត់ខ្លួន កាលពីវេលាម៉ោង 9 និង 00 នាទីព្រឹកថ្ងៃទី 25 ខែកក្កដា ឆ្នាំ2021 ត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់។ យោងការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។ ស្ត្រីជនជាតិថៃទាំងបីរួមមាន 1-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ 2-ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ 3-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។ បច្ចុប្បន្នក្រោយសួរនាំស្ត្រីជនជាតិថៃទាំង០៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕

website_news/2021260707.txt · Last modified: 2021/07/26 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki