website_news:2021260708

សពពលករខ្មែរម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩ ត្រូវថៃបញ្ជូនមកច្រកអន្តរជាតិអូស្មាច់

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ២៥ កក្កដា ២០២១ដោយ Sonya

ឧត្តរមានជ័យ៖ ពលករខ្មែរម្នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសថៃដោយសារជំងឺកូវីដ-១៩ត្រូវបានអាជ្ញាធរថៃដឹកជញ្ជូនយកមកប្រគល់ដល់អាជ្ញាធរកម្ពុជានៅព្រំដែន តាមច្រកអូរស្មាច់ក្នុងក្រុងសំរោង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ សាកសពពលកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ឈ្មោះ ម៉ៅ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅភូមិបឹងព្រៃ ឃុំឬស្សី ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ បន្ទាប់ពីបានពិនិត្យ និងទទួលយកសាកសពដោយក្រុមគ្រូពេទ្យកម្ពុជាប្រចាំមាត់ច្រកអូស្មាច់រួចមក សាកសពត្រូវបានក្រុមការងារយកទៅបូជា នៅឈាបនដ្ឋានខេត្តឧត្តរមានជ័យ។ គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ-១៩ ចំនួន ៣,៨១៤ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣,៥៣៥ ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈចំនួន ២៧៩ករណី ជាសះស្បើយចំនួន ៦៤០នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,១៦៦នាក់ និងស្លាប់ចំនួន ៨នាក់៕ អត្ថបទ៖ ណារី

website_news/2021260708.txt · Last modified: 2021/07/26 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki