website_news:2021260803

បម្រុងដឹកនាំពលករ ២០ នាក់ចេញទៅថៃ ត្រូវសមត្ថកិច្ចចាប់បាន ៤ នាក់

https://www.kampucheathmey.com/ ថ្ងៃពុធ ២៥ សីហា ២០២១ដោយ Dy Bunnara

ខេត្តបាត់ដំបង៖ មេខ្យល់ចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណ:កំពុងដឹកនាំពលករចំនួន ២០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ដោយរកឃើញពលករចំនួន ២០នាក់ មានស្រី១០នាក់ ក្មេង៤នាក់។ កម្លាំងបានរកឃើញមេខ្យល់ជាអ្នករៀបចំការនាំចេញ ចំនួន៤នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សាន់ ហៃ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ជាអ្នកបើកតាក់ស៊ី ២-ឈ្មោះ នេត ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ៣-ឈ្មោះ សាយ តុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន និង ៤-ឈ្មោះ នៅ វ៉ាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១-រថយន្ត ម៉ាក់កាមេរី ឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M 4356 ចំនួន០១គ្រឿង ២-រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 0462ភព២និង ៣-ទូរស័ព្ទដៃចំនួន៦គ្រឿង។ បច្ចុប្បន្នជនសង្ស័យដែលជាមេខ្យល់ និង វត្ថុតាងខាងលេី សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021260803.txt · Last modified: 2021/08/26 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki