website_news:2021261101

កម្ពុជា-ថៃ ពិភាក្សាគ្នាទប់ស្កាត់ការជួញមនុស្សឆ្លងដែនខុសច្បាប់ កុំឱ្យចូលក្នុងទឹកដីថៃ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

(បាត់ដំបង)៖ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងនគរបាលចំណុះវរសេនាតូច នគរបាលការពាព្រំដែនគោកលេខ ៨១៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ុន ខែត មេបញ្ជាការរងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានជួបពិភាក្សាជាមួយភាគីតម្រួតល្បាតព្រំដែនថៃកងអនុសេនាធំលេខ១២៧ ដែលទើបផ្លាស់មកប្រចាំការទល់មុខD៨១៧ ចំនួន១៧នាក់,អាវុធខ្លីចំនួន០២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោ ខាត់នីត-ភីវខាវ មេបញ្ជាការកងអនុសេនាធំលេខ១២៧។

កិច្ចពិភាក្សាទ្វេភាគី បានពិភាក្សាលើ សហការទប់ស្កាត់ការនាំអាវុធចេញទៅប្រទេសថៃខុសច្បាប់ , សហកាទប់ស្កាត់ការជួញមនុស្សឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ , បង្កើនកិច្ចសហការបន្ថែមទៀតក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក បើសិនជាមានបទល្មើសកើតឡើង។ កិច្ចពិភាក្សានេះភាគីតម្រួតល្បាតព្រំដែនថៃបានសំណូមពរមកភាគីកម្ពុជា ទំនាក់ទំនងគ្នាល្អ, ជួយទប់ស្កាត់ពលករខ្មែរដែលចូលទៅប្រទេសថៃដោយខុសច្បាប់,សុំឲ្យមានការជួបពិភាក្សារួមគ្នាក្នុងមួយខែម្តង តាមកងអនុសេនាធំនីមួយៗ,ស្នើឲ្យភាគីកម្ពុជាជួយទប់បស្កាត់ ការលួចជីករ៉ែមាសត្រង់ចំណុចខ១៣៕

website_news/2021261101.txt · Last modified: 2021/11/26 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki