website_news:2021261103

កម្ពុជា-ថៃ ប្រជុំពិភាក្សាគ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

http://freshnewsasia.com/ 2021-11-25 05:12pm

(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ដើម្បីឈានដល់ការបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនរវាងខេត្ត នៃប្រទេសទាំង២ឡើងវិញ។ ប្រតិភូកម្ពុជាដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយឡែកភាគីថៃដឹកនាំដោយលោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងកងកម្លាំប្រដាប់អាវុធជាច្រើនរូបទៀត។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ភាគីទាំង២ បានពិភាក្សា ដើម្បីឈានដល់ការបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យរួមមាន៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹងត្រកួន រីឯខេត្តបាត់ដំបង គ្រោងបើកច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ។ នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានស្នើសំឲ្យចេញចូល១ថ្ងៃត្រឹម ៣.០០០នាក់ ពោលចេញចូលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃ អនុញ្ញាតត្រឹម៣០០ជើងក្នុង១រទេះ តែត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលជានិច្ច។ សម្រាប់ពលករដែលមានបណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតរយៈពេល៣ខែ សម្រាប់ធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។ ក្នុងប្រជុំពិភាក្សាភាគីថៃ បានទទួលយកសំណើពីភាគីកម្ពុជា ដើម្បីស្នើសុំបន្តទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃរបស់ពួកគេ ដើម្បីសម្រេចពេលក្រោយ៕

website_news/2021261103.txt · Last modified: 2021/11/26 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki