website_news:2021270101

កិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 26-01-2021

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១ ក្រោមកិច្ចដឹកនាំរបស់ លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប៥៥ នាក់ ស្រី៣៤នាក់ ។ កិច្ចប្រជុំនេះ ទទួលបានការគាំទ្រពីរដ្ឋបាលសាខេត្ត និងអង្គកាបន្ទាយស្រី។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដោយកិច្ចប្រជុំបានធ្វើការពិនិត្យពិភាក្សា និងត្រួតពិនិត្យលើបញ្ហាប្រឈម និងទិសដៅ ដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០២០ និងពិនិត្យលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ នៃសកម្មភាពរបស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រុមការងារបច្ចេកទេសទាំង៦ (ក្រុមការងារបង្ការទប់ស្កាត់ ក្រុមការងារការពារជនរងគ្រោះ ក្រុមការងារកិច្ចការអនុវត្តច្បាប់ ក្រុមការងារកិច្ចការយុត្តិធម៌ ក្រុមការងារកិច្ចសហប្រតិបត្តិការ និងក្រុមការងារកិច្ចការទេសន្តរប្រវេសន៍) រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហាក្នុងពេលអនុវត្តការងារ ដែលអង្គប្រជុំបានលើកឡើង។ ក្រោយពីការលើកឡើងអំពីបញ្ហាប្រឈម និងការពិភាក្សារកដំណោះស្រាយ នៅក្នុងអង្គប្រជុំ លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្តល់ជាអនុសាសន៍សម្រាប់អនុវត្តបន្ត ផងដែរ។

website_news/2021270101.txt · Last modified: 2021/01/27 12:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki