website_news:2021270105

អាជ្ញាធរខេត្តត្បូងឃ្មុំពង្រឹងសមត្ថភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រីនិងកុមារ

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ វិទ្យុជាតិកម្ពុជា៖ ខេត្តត្បូងឃ្មុំ

MC៖ អាជ្ញាធរខេត្តត្បូងឃ្មុំពង្រឹងសមត្ថភាពទប់ស្កាត់ការ រំលោភបំពាន និងកេង ប្រវ័ញ្ចផ្លូវភេទលើស្ត្រីនិងកុមារ ដើម្បីធានាសុវត្ថិភាពនិងឧត្តមប្រ យោជន៍របស់ស្រី្តនិងកុមារ ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៦ អាណត្តិទី៣នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកស្រី ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំគឺដើម្បីធ្វើការពិនិត្យ អនុម័ត និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក) ដើម្បីលើក កម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមាន ស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ របស់ខេត្តត្បូងឃ្មុំ ដែលអនុវត្តនាពេលកន្លងមក។

លោកស្រី មានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះ ពិត ជាមានសារ:សំខាន់ចំពោះ ការសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈមដែលរាំងស្ទះដល់ប្រសិទ្ធភាព នៃការអនុវត្ត និងការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។ លោកស្រី ខៀវ សាមួន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំង អស់ ដែលខិតខំបំពេញការ ងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី ដោយកំណត់រកដំណោះស្រាយ ជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ច សហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍ របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈចំនួន០៣ ដើម្បីពិនិត្យ និងអនុម័ត រួមមាន ១.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៤ អាណត្តិទី៣ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយ ការណ៍ខែមករា ឆ្នាំ ២០២១ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៣.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងពីរបៀបវារៈកាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៧ របស់គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៕

website_news/2021270105.txt · Last modified: 2021/01/27 12:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki