website_news:2021270107

ពលករខ្មែរនៅតែបន្តចំណាកស្រុកទៅរកការងារធ្វើក្នុងប្រទេសថៃ ទោះបីប្រទេសទាំងពីរបន្តបិទច្រកចេញចូល

https://www.facebook.com/CentralCambodiaOrg 26-01-2021

ប្រទេសថៃ៖ ពលករខ្មែរនៅតែបន្តចំណាកស្រុកទៅរកការងារធ្វើក្នុងប្រទេសថៃ ទោះបីប្រទេសទាំងពីរបន្តបិទច្រកចេញចូល និងកំពុងប្រឈមការរីករាលដាលនៃជម្ងឺកូវីដ១៩ក្តី។ ជាក់ស្តែង ថ្ងៃទី 26 មករា 2021នេះ ទាហានថៃបានចាប់ពលករខ្មែរ ចំនួន 37នាក់ ដែលបានចូលមកក្នុងប្រទេសថៃតាមផ្លូវធម្មជាតិតាមច្រកព្រុំដែន កម្ពុជា-ថៃ ក្នុងតំបន់ ភូមិខៅឌីន ស្រុកក្លងហាត ខេត្តស្រះកែវប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។ បន្ទាប់ពីបានសួរនាំពលករខ្មែរចំនួន37នាក់នោះ គឺគ្មានពលករណាម្នាក់មានឯកសារស្រប់ច្បាប់ ដើម្បីចូលមកក្នុងប្រទេសថៃទេ ហើយកងទាហានក៍បានបញ្ជួនពលករខ្មែរទាំង 37នាក់ ជូនប៉ុស្តិប៉ូលីសអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីបន្តដំណើរតាមច្បាប់នៃប្រទេសថៃ អំឡុងពេលcovid-19៕

ក្រុមការងារសង់ត្រាល់ លោក លឹង សុផុន មន្ត្រីកម្មវិធីផ្នែកទេសន្តោប្រវេសន៍ប្រចាំប្រទេសថៃបានឲ្យដឹងថា« ពួកគាត់នៅកម្ពុជាប្រឈមបញ្ហាជំពាក់បំណុល និងអត់ការងារធ្វើក្នុងស្រុក បានជាប្រថុយប្រថានចំណាកស្រុកទាំងខុសច្បាប់ ដើម្បីបានថវិកាសង់បំណុលត្រឡប់ និងដោះស្រាយជីវភាពនឹងគ្រួសារ»៕

website_news/2021270107.txt · Last modified: 2021/01/27 12:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki