website_news:2021270501

កង្វល់ជីវភាព ធ្វើឲ្យពលករខ្មែរនៅតែប្រថុយនឹងគ្រោះថ្នាក់ ទម្លុះរនាំងនៃការរឹតបន្តឹងបិទខ្ទប់ព្រំដែនឆ្លងទៅរកកាងារធ្វើនៅថៃ

https://www.rasmeinews.com/ 25 May, 2021

ដោយ: ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃ: កង្វល់ឬផលប៉ះពាល់លើជីវភាព ដែលបង្កពីការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យពលករខ្មែរនៅតែប្រថុយប្រថាននឹងគ្រោះថ្នាក់ ហើយហ៊ានទម្លុះរនាំងនៃការរឹតបន្តឹងបិទខ្ទប់ព្រំដែនរបស់កងយោធា កងនគរបាលការពារព្រំដែន នៃប្រទេសកម្ពុជា និងប្រទេសថៃ ហើយជ្រៀតលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ។

ពោលគឺ បើទោះបីជាមានពលករខ្មែរចំនួនពី១៥០ទៅ២៥០នាក់ ក្នុង១ថ្ងៃៗ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា តាមព្រំដែនដោយឡែក នៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្តី។ នេះបើយោងពលករខ្មែរនិងកងកម្លាំងការពារព្រំដែនថៃ នៅខេត្តស្រះកែវ បានប្រាប់សារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១។

វេបសាយក្នុងស្រុកថៃបានផ្សាយថា ទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតខ្លាំងក្លាមិនទាន់មានការថមថយ ទាំងនៅក្នុងប្រទេសថៃ និងប្រទេសជិតខាង រួមទាំងកម្ពុជាក្តី ក៏នៅតែមាន ពលករខ្មែរ និងបរទេសផ្សេងទៀតមួយចំនួន នៅតែត្រូវចាញ់បោកមេខ្យល់ ហើយបន្តលួចជ្រៀតឆ្លងដែនខុសច្បាប់ ហើយមានហានិភ័យខ្ពស់ ហើយត្រូវកងកម្លាំងសមត្ថកិច្ចចម្រុះថៃ ចាប់បានជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ពលករខ្មែរចំនួន១៤នាក់ ត្រូវបានកម្លាំងការពារព្រំដែនភាគីថៃ ធ្វើការចាប់ខ្លួនពីគោលដៅ២ផ្សេងគ្នា។ គឺនៅក្នុងស្ភូមិសាស្ត្រស្រុកអារញ្ញ ខេត្តស្រះកែវ។ គេហទំព័រ និងកាសែតក្នុងស្រុកថៃ បានបង្ហាញរូបភាពកងកម្លាំងការពារព្រំដែនថៃនិងកម្ពុជា បានទទួលនិងសម្រួលការត្រួតពិនិត្យពលករ អនុវត្តន៍វិធានបង្ការការពារជំងឺកូវីដ១៩ មុននឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ៕

website_news/2021270501.txt · Last modified: 2021/05/28 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki