website_news:2021270505

កម្លាំងនគរបាលកម្ពុជា សហការជាមួយភាគីថៃ ឃាត់ខ្លួនមេខ្យល់ ចំនួន២នាក់ និងពលករ ចំនួន១២នាក់

http://cambodiapolice.com/policekh/ 11:47 am 25 ឧសភា 2021

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំង សហការជាមួយភាគីថៃ បានឃាត់ខ្លួនមេខ្យល់ ចំនួន២នាក់ និងពលករ ចំនួន១២នាក់ (ស្រី៤នាក់, ក្មេង២នាក់) បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តតាមផ្លូវច្បាប់បន្ត។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានឱ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនមេខ្យល់ខាងលើធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩ ៕

website_news/2021270505.txt · Last modified: 2021/05/28 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki