website_news:2021270508

ពលករខ្មែរ៦នាក់និងកុមារ០២នាក់ ដែលជាប់គាំងនៅម៉ាឡេស៊ី នឹងត្រឡប់មកកម្ពុជាល្ងាចនេះ

http://freshnewsasia.com/ 2021-05-26 10:28am

(ភ្នំពេញ)៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករពលការិនីខ្មែរ ០៦នាក់ និងកុមារ ០២នាក់ នឹងធ្វើដំណើរត្រឡប់កមមាតុប្រទេសវិញតាមជើងយន្ត ហោះលេខ SQ158 ថ្ងៃ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ វេលា ម៉ោង ០៥:៣៥នាទី ល្ងាច។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ លោក កុយ គួង បានបញ្ជាក់ថា ករណីនេះ ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង ជូនទៅធ្វើតេស្ត កូវីដ ១៩ ព្រមទាំង ជូនដំណើរពួកគាត់ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផង ដែរ៕

website_news/2021270508.txt · Last modified: 2021/05/28 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki