website_news:2021270703

ដឹងថាគ្រួសារកើតកូវីដ-១៩ ក៏បង្ខំចិត្តនាំគ្នាដើរត្រឡប់មកកម្ពុជាវិញ

https://kohsantepheapdaily.com.kh/ Banteay Meanchey២៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២១:០៥

ខេត្តបន្ទាយមានជ័យ ៖ គ្រួសាមួយបាននាំគ្នាវិលត្រឡប់ពីទឹកដីថៃដើរទាំងប្រថុយប្រថានចូលមកកម្ពុជាវិញព្រោះស្ត្រីជាប្រពន្ធធ្លាក់ខ្លួនឈឺសង្ស័យកើតកូវីដ-១៩ នេះបើតាមប្រភពពីនគរបាលការពារបន្ទាត់ព្រំដែន។ គ្រួសារខាងលើមានគ្នា៥នាក់(កូន៣នាក់ប្រុស១)ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ និងមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត។ គ្រួសានេះត្រូវបានកម្លាំងជួរមុខរួមមាននគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពល៥១ ធ្វើការឃាត់សួរនាំនៅចំណុចខាងមុខស្តាហ្គោល ក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយឃើញពួកគាត់ដើរឆ្លងព្រំដែនពីទឹកដីថៃចូលមកកម្ពុជាដោយខ្លួនឯង។

តាមប្រភពថា ក្រោយសាកសួរគ្រួសារខាងលើប្រាប់ថា ពួកគាត់ធ្លាប់ទាក់ទងជនសង្ស័យ២នាក់ឲ្យជួយយកឆ្លងដែនកាលពីវេលាទបបភ្លឺ ថ្ងៃទី២៤ ខែកក្កដាម្សិលមិញ តែជនសង្ស័យទាំង២នាក់នោះត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ដោយសារស្ថានភាពគ្រួសារ(ស្ត្រីជាប្រពន្ធ)ធ្លាក់ខ្លួនឈឺមិនអាចនៅដីថៃបន្តបានក៏បង្ខំចិត្តនាំគ្នាឆ្លងដែនចូលមកកម្ពុជាដោយខ្លួនឯងតែម្តង។ ប្រភពថា ក្រោយសាកសួរ និងធ្វើកំណត់ហេតុគ្រួសា១នេះត្រូវបានគេបញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័កនៅទីតាំងមួយក្នុងក្រុងប៉ោយប៉ែត។ ប្រភពថា ក្រោយធ្វើតេស្តគ្រួសាមួយនេះមានអ្នកកើតកូវីដ-១៩។ បើដូច្នេះមែនពិតជាសំណាងល្អហើយដែលកម្លាំងជួរមុខទប់ស្កាត់ និងដឹងទាន់ពេល កុំឲ្យរីករាលដាលបន្តទៅអ្នកដទៃ៕ ដោយ ៖ មុតសារុន

website_news/2021270703.txt · Last modified: 2021/07/27 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki