website_news:2021270706

ពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៦១នាក់ ត្រូវបានរកឃើញថា «មានវិជ្ជមានជំងឺកូវីដ១៩»

https://kbn.news/ July 26, 2021

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យចេញសេចក្ដីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន១៩៦នាក់បន្ថែមទៀត ដែលនៅក្នុងនោះមាន ៣៤នាក់ គឺជាពលករដែលកំពុងធ្វើចត្តាឡីស័ក ចំណែក១៦១នាក់ ផ្សេងទៀតគឺ ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា មកទល់ពេលនេះខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ១៩ ជាង៤ពាន់នាក់ ករណីនាំចូលពីបរទេស ជិត៤ពាន់នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជិត៣០០នាក់ ហើយបានព្យាបាលជាសះស្បើយជាង៦០០នាក់និងស្លាប់ចំនួន៨នាក់ និង កំពុងសម្រាកព្យាបាលជាង៣ពាន់នាក់ ៕

website_news/2021270706.txt · Last modified: 2021/07/27 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki