website_news:2021270708

ក្តៅៗ: ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ ដកលិខិតឆ្លងដែន និងទូរស័ព្ទ

https://dap-news.com/national/ BySS107 Posted on July 26, 2021

ភ្នំពេញ៖ មានករណីស្ត្រីចំនួន ៣រូបត្រូវបានដាក់បង្ខាំង នៅក្នុងទីតាំងដូចបង្ហាញនៅក្នុងរូបភាពនេះដោយប៉ាស្ព័រ និងទូរស័ព្ទត្រូវបានដកហូតដោយបង្ខំ និងធ្ងន់ធ្ងរថែមទៀតនោះ គឺបង្អត់បាយ។ បុរសជាស្វាមី ស្រ្តីរងគ្រោះ ឈ្មោះ Murad Durak ជនជាតិTurkey បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ភរិយារបស់គាត់ឈ្មោះ Jene Miras Martinez ជនជាតិហ្វីលីពីន បានស្វែងការធ្វើតាមរយ:ក្រុមហ៊ុន MVRF resources ltd. Co. ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គល។ លោក បានរៀបរាប់ថា ចាប់តាំងពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០២១ មកភរិយារបស់លោក ត្រូវបានបង្ខាំងទុក ដោយក្នុងនោះក៏មាន ស្រ្តីរងគ្រោះ ចំនួន២នាក់ផ្សេងទៀត ជាជនជាតិអាហ្រ្វិក ផងដែរ។ លោក សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរក យុត្តិធម៌ភរិយារបស់លោក នឹងស្ត្រីរងគ្រោះព្រមទាំងវិធានការផ្លូវច្បាប់ចំពោះ ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធជុំវិញការជួញដូរមនុស្សនេះផង។ខាងក្រោមនេះជាលេខទូរស័ព្ទស្វាមីរបស់ជនរងគ្រោះ +855 78 728 546 និងជាទីតាំងដែលជនរងគ្រោះត្រូវគេបង្ខាំងទុក https://goo.gl/maps/Y1Tohj9ZcsGo3ixr6

website_news/2021270708.txt · Last modified: 2021/07/27 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki