website_news:2021270802

សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់២នាក់ និងអប់រំពលរដ្ឋ៦នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 24/08/2021

ខេត្តបាត់ដំបង ៖ លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍ការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូចលេខ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែន បានធ្វើការបង្ក្រាបករណីលួចនាំពលករឆ្លងដែនខុសច្បាប់ នៅចំណុចដីថៃជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ រួមទាំងប្រជាពលរដ្ឋ ៦នាក់ក្នុងនោះ ស្រីចំនួន០៤នាក់ ដែលចាញ់បោកមេខ្យល់ បម្រុងនាំចេញទៅប្រទេសថៃ។ សមត្ថកិច្ចបញ្ជាក់ថា មេខ្យល់ទាំង២នាក់ខាងលើ គឺទី/១.ឈ្មោះ យឹម ជឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទី២/ឈ្មោះ មិត្ត ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០២នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ។ចំណែកប្រជាពលរដ្ឋរងគ្រោះទាំង០៦នាក់ សមត្ថកិច្ចបានធ្វើការអប់រំណែនាំនិងចុះកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

website_news/2021270802.txt · Last modified: 2021/08/27 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki