website_news:2021270805

អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃជួយអន្តរាគមន៍បញ្ជូនពលរដ្ឋខ្មែរ២១នាក់មកកម្ពុជាវិញ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៦ សីហា ២០២១ដោយ Sorn Phanith

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅថ្ងៃនេះថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរចំនួន២១ នាក់ ដែលមកពីតំបន់ផ្សេងៗក្នុងប្រទេសថៃ មកអោយអាជ្ញាធរកម្ពុជា តាមច្រកអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ដើម្បីអនុវត្តន៏ តាមនិតិវិធីសុខាភិបាល។

សូមបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានដឹកពលករខ្មែរ ចំនួន២៦៤ នាក់ បញ្ជូនមកមកកម្ពុជាវិញ តាមច្រក អូរបីជាន់ ផងដែរ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង ហើយជាការឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណង វិលត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះ អគ្គកុងស៊ុល បានជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នាមកពីតំបន់ផ្សេងៗក្នុងប្រទេសថៃសរុបចំនួន២៦៤ នាក់ ប្រគល់ជូនអាជ្ញាធរកម្ពជា និងចាត់ការតាមនីតិវិធីសុខាភិបាល៕ អត្ថបទ៖ កោះកែវ

website_news/2021270805.txt · Last modified: 2021/08/27 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki