website_news:2021271003

ស្ត្រីជនជាតិចិន៣នាក់ត្រូវបានតំណាងអយ្យការចោទប្រកាន់ហើយ ពីបទនាំយកទារក ឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 26/1062021

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិចិន៣នាក់ដែលនាំទារកឆ្លងដែនខុសច្បាប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួររំលឹកថា ស្រ្តីជនជាតិចិន៣ នាក់កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំទារកឆ្លងដែនខុសច្បាប់ ។ ជនសង្ស័យជាជនជាតិចិន៣ នាក់នោះមាន១.ឈ្មោះ LI BINGRONG ភេទស្រី អាយុ៣៩ ឆ្នាំ ២.ឈ្មោះ WEI QIUCHAN ភេទស្រី អាយុ៥២ ឆ្នាំ និង៣.ឈ្មោះ ZHANG QIAN ភេទស្រី អាយុ២៥ ឆ្នាំ ។ ទាក់ទិននឹងការចាប់ខ្លួនស្រ្តីជនជាតិចិន៣ នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ប្រភពព័ត៌មានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសង្ស័យ បានធ្វើការឃាត់ខ្លួនស្ត្រីចិន៣ នាក់ ដូចមានឈ្មោះខាងលើ ក្នុងករណីកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង បីទារកអាយុមិនលើសពី១ឆ្នាំ ម្នាក់មួយៗ បម្រុងជិះយន្តហោះឆ្លងដែនទៅកាន់ប្រទេសចិន ។

ក្រោយឃាត់ខ្លួនស្រ្តីចិន៣ នាក់នោះ សមត្តកិច្ចនគរបាលច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានសហការ នឹងប្រគល់ជនសង្ស័យ៣ នាក់ នឹងទារកទាំង៣ ឲ្យទៅសមត្តកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន ដើម្បីបន្តនីតិវិធី ។ ដូច្នោះហើយទើបជនសង្ស័យត្រូវបានសមត្តកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទារកមានភេទប្រុស.ភេទស្រី អាយុមិនលើសពី១ឆ្នាំ ត្រូវបានសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន បានប្រគល់ឲ្យទៅក្រសួងសង្គមកិច្ច យកទៅចិញ្ចឹមបីបាច់ថែទាំជាបណ្តោះអាសន្ន ។ បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់កំពុងបញ្ជូនសុំណុំរឿងឡើងទៅកាន់ចៅក្រមស៊ើបសួរបន្ត៕

website_news/2021271003.txt · Last modified: 2021/10/27 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki