website_news:2021271004

ពលរដ្ឋខ្មែរ៣៨នាក់ ស្រី៩នាក់ លួចឆ្លងដែនចូលទៅថៃខុសច្បាប់ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលចាត់ការបន្តតាមច្បាប់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៦ តុលា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ តាមឲ្យដឹងពីសមត្ថកិច្ចខែ្មរ ដែលឈរជើងនៅតាមព្រំដែន កម្ពុជា .ថៃ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា តាមការឲ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែលខុសច្បាប់ចូលប្រទេសថៃតាមច្រកធម្មជាតិ ចំនួន ៣៨នាក់ ប្រុស២៩ ស្រី៩ នៅឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តសាកែវ កាលពីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១។ ពលករទាំង៣៨នាក់ នេះក្រោយពីអាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនសួរនាំបាននិយាយថា ក្រុមខ្លួនបាញ់បោកមេខ្យល់ថានាំពួកខ្លួនយកទៅប្រទេសថៃរកការងារធ្វើល្អនៅខេត្តសាកែវ ក្នុង១នាក់ត្រូវបង់ថ្លៃឈ្នួលជូន១.០០០បាត ក្រោយមកយកទៅប្លុងចោលនៅកន្លែងតំបន់តាប្រាយ៉ាត្រូវសមត្ថកិច្ចដាំចាប់ខ្លួនតែម្តង។ ពលករទាំង៣៨នាក់ ក្រោយពេលឃាត់ខ្លួនកម្លាំងយោធាបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ប្រទេសគេ។ ពលករទាំងអស់ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចខ្មែរបាននិយាយថា ពលករខ្មែរទាំង៣៨នាក់ ត្រូវសមត្ថកិច្ចថៃចាប់នោះតើមកពីល្បិចមេខ្យល់ខ្ពស់រឺយ៉ាងណារឺពលករខ្មែរទាំង៣៨នាក់ ល្ងង់ទើបឲ្យមេខ្យល់ប្រើល្បិចបោកបានថាយកទៅរកការងារកន្លែងល្អៗធ្វើនៅស្រុកថៃទាំងប្រទេសគេបិទតាមព្រំដែនសូម្បីតែសត្វចូលមិនបានផងនោះដោយសារជំងឺកូវីដ១៩រីករាលដាលខ្លាំង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងប្រទេសថៃរោងចក្រ កន្លែងផ្សេងៗទៀតក៏ត្រូវបិត ពលករខ្មែរខ្លះបង្ខំចិត្តចាកចេញពីស្រុក ថៃមកស្រុកកំណើតវិញអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់ទៅធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។ សព្វថ្ងៃនេះ សមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរដែលលបលួចចូលឆ្លងដែនទៅ ធ្វើការក្នុងប្រទេសថៃខុសច្បាប់ខ្លាំងសំបើមណាស់ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ៕ វ៉ាន់ ណាង

website_news/2021271004.txt · Last modified: 2021/10/27 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki