website_news:2021271005

សមត្ថកិច្ចថៃចាប់បានពលករខ្មែរជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែន

https://www.kampucheathmey.com/ បន្ទាយមានជ័យ២៧ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៨:៥៣

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃបានចាប់ពលករខ្មែររយៈពេល២ថ្ងៃ គឺមានចំនួន៥៨នាក់ ដែលតួលេខនេះ គិតត្រឹមនៅថ្ងៃទី២៥ ដល់២៦ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងភូមិសាស្ត្រ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (តាមបន្ទាត់ព្រំដែន) ។

តាមមន្ត្រីយោធាទំនាក់ទនងព្រំដែនកម្ពុជា.ថៃ នៅច្រកតំបន់ព្រំដែនបឹងត្រកួន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ តុលា ថា លោកទទួលព័ត៌មានពីភាគថៃថា បានចាប់ពលករខ្មែរចំនួន៣៨នាក់ (ស្រីចំនួន៩នាក់) ដែលលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ស្ថិតនៅតាមបន្ទាត់ព្រំដែនក្នុងភូមិ.ឃុំតាប្រាយ៉ា ស្រុកតាមប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។ ហើយនៅថ្ងៃទី២៦ តុលា ឆ្នាំ២០២១ កម្លាំងមានសមត្ថកិច្ចថៃក៏បានឃាត់ពលករខ្មែរចំនួន២០នាក់ (ស្រី៧នាក់) ទៀត បានលួចឆ្លងដែនចូលទៅដីថៃ ដើម្បីទៅរកការងារធ្វើដោយខុសច្បាប់ដូចគ្នា ។ មន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានបញ្ជាក់ទៀតថា ក្រោយពេលអាជ្ញាធរថៃឃាត់ពលករខ្មែររយៈពេល២ថ្ងៃជាប់គ្នា សរុបមានចំនួន៥៨នាក់ (ស្រី១៦នាក់) ត្រូវលួចឆ្លងដែនតាមរយៈមេខ្យល់កម្ពុជា នាំឆ្លងដែនចូលក្នុងទឹកដីថៃ ។ ហើយមានមេខ្យល់ថៃមកចាំទទួលក្នុងទឹកដីថៃ ដែលជូនទៅរកការងារធ្វើដល់ក្រុងបាងកក ដោយយកប្រាក់ក្នុងម្នាក់ចំនួន៦.០០០បាត តែពេលដែនជូនឆ្លងចូលទឹកដីថៃ ។ បច្ចុប្បន្ន ក្រោយពេលភាគីថៃឃាត់ពលករខ្មែរលួចឆ្លងដែនចូលក្នុងទឹកដីថៃ ត្រូវបានបញ្ជូនមកតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ។

website_news/2021271005.txt · Last modified: 2021/10/27 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki