website_news:2021271203

កម្លាំងការពារព្រំដែន ទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃចំនួន៤នាក់ និងចាប់ខ្លួនមេខ្យល់ម្នាក់ ត្រង់ចំណុចស្រុកសំពៅលូន

https://kbn.news/ December 25, 2021

ខេត្តបាត់ដំបង៖ កម្លាំងការពារព្រំដែនបានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ បាន ចំនួន៤នាក់ ស្រី១នាក់ ក្មេងស្រី១នាក់ ក្នុងនោះឃាត់ជនសង្ស័យជាមេខ្យល់នាំមនុស្សឆ្លងដែនបានចំនួន១នាក់។ ការទប់ស្កាត់នេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចនៃភូមិ សាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនសង្ស័យដែលជាមេខ្យល់មានឈ្មោះ៖ ឈ្មោះ សឿម-សារ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំ កកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង ចំណែកពលរដ្ឋដែលលួចឆ្លងដែនរួមមាន៖ ឈ្មោះ គង់ ប៊ុនហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ។ ៣-ឈ្មោះ ឡី-សៀងយី ភេទស្រី អាយុ២១ឆ្នាំ។ ៤-ឈ្មោះ ហ៊ុយ-គីមហុង ភេទស្រី អាយុ១១ខែ(កូន)ទាំង០៣នាក់, មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីទប់ស្កាត់បាន កម្លាំងបានធ្វើការសាកសួរកត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំ រួចបានប្រគល់បងប្អូន និងជនសង្ស័យឲ្យទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចាត់ការតាមនីតិវិធី។

គូបញ្ជាក់ដែរថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជា ឲ្យកម្លាំងតាមបន្ទាត់ព្រំដែនប្រចាំការជាប់ជាប្រចាំ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ៕

website_news/2021271203.txt · Last modified: 2021/12/27 09:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki