website_news:2021271204

ពលករខ្មែរប្រុសស្រី០៧នាក់ត្រូវកម្លាំងនគរបាលការពារព្រំដែនឃាត់ខ្លួនពេលបម្រុងលួចឆ្លងដែនទៅថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៥ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ០៨:៣៨

បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស.ស្រី ចំនួន០៧នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនឃាត់នៅពេលបម្រុងលួចឆ្លងដែនវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែនភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។

លោកវរៈសេនីយ៍ឯក ឡុង សំណាង មេបញ្ជាវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧បានប្រាប់ថា ៖ នៅពេលដែលឃាត់ខ្លួនពលករខ្មែរ គឺកម្លាំងចម្រុះមាននគរបាលការពារព្រំដែនគោក និងកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទះឃើញពលករខ្មែរចំនួន០៧នាក់ ស្រី០៣នាក់ កុមារ១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ។ លោកបានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនពលករខ្មែរចំនួន០៧នាក់ ត្រូវបានកម្លាំងជំនាញបាននាំយកសាកសួរតាមចម្លើយពួកគាត់បម្រុងលួចឆ្លងទៅប្រទេសថៃ តាមរយៈមេខ្យល់ក្នុង១នាក់ តម្លៃ៨.០០០បាត ជូនទៅរកការងារធ្វើនៅប្រទេសថៃ នៅពេលដែលកំពុងបម្រុងឆ្លងដែនត្រូវបានកម្លាំងឃាត់ខ្លួន ។ លោកវរៈសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា ៖ ក្រោយពេលឃាត់ពលករខ្មែរហើយបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក ហើយកំពុងស្រាវជ្រាវរកវចាប់ខ្លួនមេខ្យល់ដែលបោកប្រាស់ប្រជាពលរដ្ឋនាំឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃ ៕

website_news/2021271204.txt · Last modified: 2021/12/27 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki