website_news:2021271206

ភាគីថៃ បានបញ្ជូនពលករ ចំនួន១៣៣នាក់ មកតាមច្រកតំបន់អូរអន្លក់ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់

https://cen.com.kh/ Posted ByPen Srey NeatDecember 26, 2021

បាត់ដំបង ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករ ចេញដោយមិស្របច្បាប់ ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយ កម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។

បន្ទាប់ពីសាកសួរ, កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ អំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចពលករសរុប ចំនួន១៣៣នាក់ ស្រី៥០នាក់ ក្មេង១៨នាក់ ស្រី១០នាក់ កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់។ ក្នុងនោះ ពលករចំនួន ៧៤នាក់ ស្រី២៨នាក់ ក្មេង៧នាក់ ស្រី៣នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន ។ ពលករដែលមានកាត ចាក់វ៉ាក់សាំង ចំនួន ៥៩នាក់ ស្រី២១នាក់ ក្មេង១១នាក់ ស្រី៧នាក់ ក្នុងនោះបានចាក់វ៉ាក់សាំង ឲ្យក្មេងចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចំនួន៦នាក់ ស្រី៣នាក់ ក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ ទៅស្រុកកំណើតរៀងៗវិញ៕ ដោយ ៖ សុទ្ធ លី

website_news/2021271206.txt · Last modified: 2021/12/27 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki