website_news:2021280503

អាជ្ញាធរខេត្តបាត់ដំបង ព្រមានមន្រ្តីពាក់ព័ន្ធជាមួយ មេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាព ជាបន្ទាន់

https://dap-news.com/national/ BySS107 Posted on May 26, 2021

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបងស្នើដល់មន្ត្រីដែលពាក់ព័ន្ធជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមេខ្យល់ដែលនាំប្រជាពលរដ្ឋ ចេញ-ចូលនៅប្រទេសថៃ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគបាលខេត្តបាត់ដំបង កម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងកងយោធពលខេមរភូមិន្ទ បានសហការជាមួយកម្លាំងទាហានឈុតខ្មៅថៃកងរយលេខ៥២៥ ឃាត់ខ្លួនមុខសញ្ញានាំចេញដោយមិនស្របច្បាប់ (មេខ្យល់) ចំនួន១ករណី ដោយធ្វើសកម្មភាព នាំពលករចំនួន ២នាក់ ឆ្លងដែនចូលទៅទឹកដីចំណុចម្តុំ(ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មុខសញ្ញាសង្ស័យមេខ្យល់ ចំនួន១នាក់ ឈ្មោះ កែង ធា ភេទប្រុស អាយុ៣៨ឆ្នាំ ដោយឡែកពលករចំនួន២នាក់ និងមេខ្យល់ម្នាក់ទៀតបានរត់គេចខ្លួនបាត់ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តន៍តាមនីតិវិធីបន្ត៕\

website_news/2021280503.txt · Last modified: 2021/05/28 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki