website_news:2021280509

ខេត្តបាត់ដំបងរកឃើញពលករ ០៧នាក់ និងពលរដ្ឋធ្វើដំណើរពីភ្នំពេញ ០៣នាក់ ឆ្លងមេរោគកូវីដ-១៩

https://news.btv.com.kh/ 05/27/2021 10:05 PM

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញមនុស្ស ១០នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ករណីឆ្លងថ្មីចំនួន ៣នាក់ ត្រូវបានរកឃើញលើពលរដ្ឋ ៣នាក់ ដែលបានធ្វើដំណើរវិលត្រឡប់ទៅពីរាជធានីភ្នំពេញ ហើយមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ចំណែកឯករណីឆ្លងថ្មី ៧នាក់ទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា ត្រូវបានរកឃើញលើពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ រដ្ឋបាលខេត្តបាត់ដំបងក៏បានប្រកាសឱ្យដឹងផងដែរថា អ្នកជំងឺ ២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។ គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបងរកឃើញមនុស្សសរុប ១៨៨នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺ ២នាក់បានស្លាប់ ហើយអ្នកជំងឺ ៧០នាក់ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ ១១៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

website_news/2021280509.txt · Last modified: 2021/05/28 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki