website_news:2021280603

នគរបាលប៉ុស្តិ៍ព្រំដែន កម្លាំងយោធា ចេញល្បាតទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅថៃ

https://cen-news.com/ Posted ByPen Srey Neat June 26, 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង បានធ្វើសកម្មភាពទប់ស្កាត់ ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីប្រទេសថៃ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន៨នាក់ (ស្រី៤នាក់)។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨ ១៧ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ក៏ប្រទះឃើញប្រជាពលរដ្ឋទាំង៨នាក់នោះ បម្រុងលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីប្រទេសថៃ។ បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះធ្វើកិច្ចសន្យាអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូន ឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅពិនិត្យសុខភាព និងយកសំណាកនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021280603.txt · Last modified: 2021/06/28 20:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki