website_news:2021280604

មេខ្យល់និងពលករត្រូវចាប់បានបន្តបន្ទាប់ទាំងយប់

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៦ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១២:៥៧

ខេត្តបន្ទាយមានជ័យ ៖ ខ្មែរ-ថៃ៥នាក់ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូនៃនគរបាលការពារព្រំដែនគោកលេខ៩១១ ធ្វើការទប់ស្កាត់មិនឲ្យលួចឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់២លើកក្នុងយប់តែមួយ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ(មេខ្យល់)៤នាក់ កាលពីថ្ងៃទី២៥ មិថុនា ២០២១ ជិតបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិព្រៃព្រិច និងភូមិទួលប្រាសាទសង្កាត់ និងក្រុងប៉ោយប៉ែត ។

ប្រភពបានឲ្យដឹងថា ករណីទប់ស្កាត់និងឃាត់ខ្លួនជនសង្ស័យនេះលើកទី១ កើតឡើងម៉ោង២០ និង២០នាទីយប់ មានមនុស្ស៩នាក់ ស្រី៣នាក់ កុមាម្នាក់។ ក្នុងចំណោមមនុស្ស៩នាក់ខាងលើ ៤នាក់ជាអាជីវករនិងកម្មករ ។ ក្នុងនោះ ជនសង្ស័យ(មេខ្យល់)ចំនួន៣នាក់ និងអ្នកម៉ូតូឌុបដឹកជញ្ជូន២នាក់ ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យក្នុងករណីទី១ មានម្នាក់ត្រូវខាងលោកទាក់ទងទៅសមត្ថកិច្ចថៃសហការណ៍ឃាត់ខ្លួនបញ្ជូនឲ្យក្រោយពីគេមកចាំទទួលអាជីវករ និងកម្មករខាងលើដែប្រុងលួចឆ្លងដែនចេញពីកម្ពុជាទៅផ្សាររុងក្លឿស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ។ដោយឡែក ករណីទី២បានកើតឡើងនៅម៉ោងជិត១២អធ្រាត្រយប់ថ្ងៃដដែលកម្លាំងប៉ុស្តិ៍បឹងសាគូបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃឈ្មោះស៊ុង ស័ក ភេទប្រុស អាយុ៦៣ឆ្នាំ ប្រុងលួចឆ្លងដែន និងមេខ្យល់ម្នាក់ ព្រមទាំងម៉ូតូ៣គ្រឿងនិងមនុស្សអមដំណើរ៤នាក់ផ្សេងទៀត។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិបឹងសាគូ នៃនគរបាលការពារព្រំដែនគោកលេខ៩១១ប្រាប់ឲ្យដឹងថា ករណីខាងលើកម្លាំងរបស់លោកបានទប់ស្កាត់ និងឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ដោយ៥នាក់ ប្រុងលួចឆ្លងដែន ខ្មែរ៤នាក់ ថៃ១នាក់,ជនសង្ស័យ(មេខ្យល់)ចំនួន៤នាក់ និងម៉ូតូសរុប៥គ្រឿង មនុស្ស៦នាក់ ជាប់ពាក់ព័ន្ធដឹកជញ្ជូននិងអមដំណើរ។ លោកបញ្ជាក់ថា ករណីទប់ស្កាត់និងឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការនគរបាលខេត្ត ក៏ដូចជាកាណែនាំចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការវរៈរបស់លោកក្នុងកាទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រទទួលខុសត្រូវតែម្តង។ លោកនាយប៉ុស្តិប្រាប់ថាទាំងពលករ,ជនសង្ស័យ,ម៉ូតូនិងអ្នកពាក់ព័ន្ធក្រោយឃាត់និងទប់ស្កាត់ បានបញ្ជូនទៅទីបញ្ជាការវរៈដើម្បីសាកសួរនិងចាត់ការបន្តតាមនិតិវិធីច្បាប់៕

website_news/2021280604.txt · Last modified: 2021/06/28 20:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki