website_news:2021280605

ខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៨នាក់ និងជាពលករមកពីប្រទេសថៃ ១៣នាក់

http://m.freshnewsasia.com/ 2021-06-25 08:26pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៨នាក់ទៀត ជាពលករមកពីប្រទេសថៃ ចំនួន១៣នាក់។ តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដចំនួន ៣០៥នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ២៦៤នាក់ ឆ្លងក្នុងសហគមន៍ចំនួន ៤១នាក់ និងព្យាបាលជាសះស្បើយចំនួន ៩១នាក់ កំពុងសម្រាកព្យាបាលចំនួន ២១២នាក់ និងស្លាប់ ២នាក់៕

website_news/2021280605.txt · Last modified: 2021/06/28 20:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki