website_news:2021280606

អនុវត្តគោលការណ៍ថ្មី គ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស តម្រូវឲ្យធ្វើតេស្តរហ័ស លើគ្រប់ពលករ ដែលបានឆ្លងដែនចូលមកកម្ពុជា និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង

https://cen-news.com/ Posted ByPen Srey NeatJune 27, 2021

ខេត្តឧត្ដរមានជ័យ ៖ អាជ្ញាធរចុះពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករ ដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នារសៀលថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅ ក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុក ពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ក្រោយពីបានស្ដាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តរួច ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ បន្ទាប់មកឯកឧត្តមក៏បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាល ខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើ វិធានការត្រៀមទទួលពលករខ្មែរ ដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មី ដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដោយក្នុងនោះឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021280606.txt · Last modified: 2021/06/28 20:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki