website_news:2021280702

ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ ត្រូវបានកម្លាំងសម្ថកិច្ចបង្ក្រាបបានហើយ

https://dap-news.com/national/ BySS107Posted on July 26, 2021

ភ្នំពេញ៖ ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ និងបានដកលិខិតឆ្លងដែន និងទូរស័ព្ទ ជនរងគ្រោះទុក នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងសម្ថកិច្ចជួយអន្តរាគមន៍បង្ក្រាបបានហើយ ក្នុងនោះមនុស្សរហូតដល់ទៅ១១នាក់ ដែលត្រូវបានបង្ខាំងទុក។ ការរំដោះបាននេះ ក្រោយពីមជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិល បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីករណីជួញដូរខាងលើ នៅព្រឹកថ្ងៃដដែលនេះ ខណៈដែលនៅព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសម្ថកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍ដល់ទីតាំងផ្ទាល់ ដែលជាលទ្ធផល មិនត្រឹមតែ ស្រ្តីរងគ្រោះ៣រូបនោះទេ ដែលត្រូវបានដោះលែង ក្នុងក៏មានស្រ្តីរងគ្រោះផ្សេងទៀតសរុប១១នាក់ ក្នុងនោះស្រ្តី៣នាក់ ជាជនជាតិអាហ្វ្រិកនិងមួយចំនួនទៀតជាជនជាតិហ្វីលីពីន ហើយក៏មានជនជាតិផ្សេងទៀតផងដែរ ដែលត្រូវបានដោះលែង។សម្រាប់ព័ត៌មានលម្អិតមជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិល នឹងធ្វើការជម្រាបជូនពេលក្រោយ៕

website_news/2021280702.txt · Last modified: 2021/07/28 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki