website_news:2021280704

៤នាក់ដើរត្រឡប់ពីថៃ តេស្តឃើញវិជ្ជមានកូវីដ១៩ទាំងអស់

https://kohsantepheapdaily.com.kh/ Banteay Meanchey២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ០៩:០៧

ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធ២គូបានវិលត្រឡប់ពីថៃដោយខ្លួនឯង តាមច្រករបៀងចំណុចភូមិសាស្ត្រមុខស្តាហ្គោល ក្នុងភូមិសាមគ្គីមានជ័យសង្កាត់ និងក្រុងប៉ោយប៉ែត ប៉ុន្តែពួកគេត្រូវបានរកឃើញវិជ្ជមានកូវីដ ។ នេះបើតាមប្រភពឲ្យដឹងពីកម្លាំងជួរមុខ ។ ពលរដ្ឋទាំង៤នាក់ខាងលើ ជាកម្មករធ្វើការនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ត្រូវបានកម្លាំងជួរមុខរួមមាននគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍បឹងសាគូ សហការជាមួយកម្លាំងយោធាកងពល៥១ ធ្វើការឃាត់សួរនាំកាលពីរសៀលថ្ងៃទី២៥ កក្កដា២០២១ ខណៈពួកគាត់នាំគ្នាដើរវិល ត្រឡប់ពីដីថៃចូលមកកម្ពុជាចំណុចមុខស្តាហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់កើតហេតុ។

ពលរដ្ឋទាំង៤នាក់ ១គ្រួសារ មានទីលំនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង១គ្រួសាររស់នៅសង្កាត់និងក្រុងប៉ោយប៉ែត ។ អនុវត្តតាមបទបញ្ជាថ្នាក់លើ កម្លាំងជួរមុខទាំងនគរបាលការពារព្រំដែនគោក និងយោធាបានសហការគ្នាយាមកាម និងល្បាតទប់ស្កាត់បានរាល់បទល្មើស ពិសេសឃាត់បានពលរដ្ឋវិលត្រឡប់ពីថៃមានផ្ទុកកូវីដទាន់ពេលវេលាជាបន្តបន្ទាប់។ ពលរដ្ឋទាំង២គ្រួសានេះ ក្រោយសាកសួរកម្លាំងជួរមុខបានបញ្ជូនតាមរថយន្តយោធាទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យហ៊ុនសែនស្រះត្រា ចតាមវិធានការរបស់ក្រសួងសុខាភិបាល។ ប្រភពថា ពលរដ្ឋទាំង៤នាក់ ខាងជំនាញធ្វើតេស្តិរហ័យរកឃើញមានផ្ទុកកូវីដ៕

website_news/2021280704.txt · Last modified: 2021/07/28 11:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki