website_news:2021280705

៣៧នាក់ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទជួញដូរមនុស្ស

https://kohsantepheapdaily.com.kh/ Phnom Penh២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៥:០៩

រាជធានីភ្នំពេញ ៖ រយ:ពេល៦ខែតុលាកាបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣៧នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្ស និងកំពុងចាត់ការ ១៣៩ករណី ដោយយោងតាមច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ អយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានចំណាត់ការសរុបចំនួន៤៤១ករណី ជនរងគ្រោះចំនួន ៤៨៦នាក់ (ស្រី២៣៧នាក់) ក្នុងនោះមានអនីតិជន១៤២នាក់ (ស្រី៧៥នាក់) ជនត្រូវចោទមានចំនួន ៤៣៨នាក់ (ស្រី ១៦២នាក់) ក្នុងនោះមានអនីតិជន១៥នាក់(ស្រី ០២នាក់) ហើយបានចំណាត់ការដោយបានបញ្ជូនទៅស៊ើបសួរចំនួន ៣៤៤ករណី តម្កល់ទុកឥតចាត់ការ ១០ករណី បញ្ជូនរឿងទៅជម្រះផ្ទាល់ ០៧ករណី និងកំពុងចាត់ការចំនួន៨០ករណី នេះយោងតាមរបាយការណ៍ក្នុងរយៈពេល៦ខែចាប់ខែមករា រហូតដល់ខែមិថុនាឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ឲ្យដឹង និងបានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

រីឯចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣៣២ករណី ជនរងគ្រោះចំនួន ៥៣៤នាក់ (ស្រី ៣០៤នាក់) ក្នុងនោះមានអនីតិជន ១៣៨នាក់(ស្រី ១២៣នាក់) , ជនត្រូវចោទមានចំនួន ៥២៩នាក់ (ស្រី ១០២នាក់) ក្នុងនោះមានអនីតិជន ៧៥នាក់ (ស្រី ១០នាក់), ក្នុងនោះបានចំណាត់ការ (បញ្ជូនទៅជម្រះចំនួន១១៧ករណី លើកលែងចោទ ០៥ករណី និងកំពុងចាត់ការចំនួន ២១០ករណី)។ ដោយឡែកដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២០៤ករណី ជនរងគ្រោះចំនួន ២៧០នាក់(ស្រី ១៥៦នាក់) ក្នុងនោះមានអនីតិជន ៨៣នាក់(ស្រី ៧៥នាក់), ជនជាប់ចោទសរុប ១៩៩នាក់ (ស្រី ៨១នាក់) និងប្រភេទចំណាត់ការ(ទោសព្យួរ០២នាក់ ពិន័យជាប្រាក់ ០១នាក់ រួចផុតពីបទចោទ ០៤នាក់ រំលត់បណ្ដឹងអាជ្ញាគ្មាន ចាត់ការរួច ៦៥ករណី ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងឃុំ ចំនួន៣៧នាក់ និងកំពុងចាត់ការ ១៣៩ករណី) ៕

website_news/2021280705.txt · Last modified: 2021/07/28 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki