website_news:2021280707

ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកជំងឺកូវីដ ១៨៨នាក់ទៀត ក្នុងនោះ ១១៤នាក់ ជាពលករទើបមកពីថៃ និងជាសះស្បើយ ២៦នាក់

http://freshnewsasia.com/ 2021-07-27 09:17pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១៨៨ ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ២៦ នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១៨៨ នាក់ ក្នុងនោះអ្នកជំងឺចំនួន ៧១ នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ១១៤ នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន ៣ នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៣៦៥ ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,០៦៨ ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២៩៦ ករណី បានព្យាបាលជាសះស្បើយចំនួន ៧១១ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៦៤៥ នាក់ និងស្លាប់បាត់បង់ជីវិត ៨ នាក់ផងដែរ៕

website_news/2021280707.txt · Last modified: 2021/07/28 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki