website_news:2021280709

ជនជាតិខ្មែរម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសថៃ និងរកឃើញជនជាតិថៃចំនួន១០នាក់ដែលត្រលប់មកពីកម្ពុជាវិញមានជំងឺកូវីដ-១៩

https://www.khmertimeskh.com/ 28/07/2021

កាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ របស់ប្រទេសថៃ (Centre for Covid-19 Situation Administration) បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ចំនួន១១៨នាក់ មានម្នាក់ដែលជាពលករចំណាកស្រុកកម្ពុជា។ អ្នកស្លាប់ចំនួន៥៦នាក់ មានប្រវត្តិជំងឺលើសឈាម និង៣៦ នាក់ទៀតមានជំងឺទឹកនោកផ្អែម។ ចំណែក៤៤នាក់ទៀតអាចបណ្តាលមកពីពួកគេរស់នៅតំបន់ ឬក៏បានទៅលេងកន្លែងដែលផ្ទុះជំងឺ ខណៈ២៣អ្នកទៀតគឺបានឆ្លងមកពីសមាជិកក្រុមគ្រួសារ។ បន្ថែមពីនេះ មានជនជាតិថៃ១០នាក់ ដែលបានត្រលប់មកពីកម្ពុជា ហើយបានរកឃើញថាមានជំងឺកូវីដ-១៩ វិជ្ជមាន។ ពួកគេស្ថិតនៅក្នុងចំណោម៣៩ករណីកូវីដ-១៩ នាំចូល ដែលបានរាយការណ៍ដោយមជ្ឈមណ្ឌល។

ក្រសួងសុខាភិបាលសាធារណៈបានប្រកាសនៅព្រឹកថ្ងៃអង្គារថា ប្រទេសថៃមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន១១៨ នាក់ និងករណីកូវីដ-១៩ថ្មីចំនួន១៤,១៥០ ក្នុងរយៈពេល២៤ម៉ោងមុន។ ចំនួនករណីឆ្លងថ្មីនេះបានធ្វើអោយករណីឆ្លងថ្មីមានការធ្លាក់ចុះ ប៉ុន្តែចំនួនអ្នកស្លាប់មានការកើនឡើង បើប្រៀបធៀបទៅនឹងចំនួនប្រជាជនទូទាំងប្រទេសដែលបានប្រកាសកាលពីថ្ងៃច័ន្ទ។ ក្នុងចំណោមករណីថ្មីចំនួន១៤,១៥០ មានករណីចំនួន១៣,៩០៥ត្រូវបានរកឃើញពីសំណាក់ប្រជាជនទូទៅនិង២៤៥ករណីទៀតត្រូវបានរកឃើញពីអ្នកជាប់ពន្ធនាគារ។ករណីជំងឺកូវីដ-១៩ថ្មីមានចំនួន១៤,១៥០ ដែលបានរកឃើញកាលពី២៤ម៉ោងមុន មានករណីចំនួន១៣,៨៥៥ដែលបានរកឃើញឆ្លងនៅក្នុងប្រទេស និងចំនួន៣៩ករណី ទៀតជាករណីនាំចូល។ ប្រភព: Bangkokpost

website_news/2021280709.txt · Last modified: 2021/07/28 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki