website_news:2021280903

ឃាត់ខ្លួនជនជាតិថៃ ៧នាក់ ដែលកំពុងលបឆ្លងដែនមកធ្វើការ នៅក្នុងប្រទេសកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២៥ កញ្ញា ២០២១ដោយ Sorn Phanith

ជនជាតិថៃ ៧នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ៤ សហការជាមួយកម្លាំងយោធា ក្នុងកងរយលេខ ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែនស្របពេល ដែលពួកគេកំពុងធ្វើដំណើរប្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។ ក្នុងកិច្ចប្រតិបត្តិការ នៃការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ និង ៣០ នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ១ ក្នុងឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសថៃមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេស គឺមេរោគបំប្លែងខ្លួនដែលតា។

ពួកគេ បានអះអាងថា ការលបឆ្លងដែននេះ គឺចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយពួកគេទាំង ៧ នាក់ គឺជាមិត្តរួមការងារនៅក្នុងទីក្រុងបាងកក ជាមួយគ្នា ទើបបបួលគ្នាមកទីនេះតែម្តង ដោយមានរថយន្តតួរីសទៅទទួល ដល់ក្រុងបាងកក និង ដឹកយកមក ទម្លាក់នៅក្នុងរីសតមួយកន្លែង ក្នុងស្រុកអារញ្ញប្រាថេត ទើបមានរថយន្តនីសាន់ទៅដឹកបន្តឆ្ពោះទៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ទើបមានមេខ្យល់មកយកបន្ត។ ក្រោយពេលសាកសួរទើបដឹងថា ពួកគេមកពីទីក្រុងបាងកក ៤ នាក់ ប៉ាធុំថានី ១ នាក់ ស៊ីសាកេត ១ នាក់ និង ណុនថៈបុរី ១ នាក់។ បច្ចុប្បន្នជនជាតិថៃទាំង ៧ នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕ សោ និយមរ័ត្ន

website_news/2021280903.txt · Last modified: 2021/09/28 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki