website_news:2021280906

ពលករ ២០៦នាក់ ត្រូវដឹកជញ្ជូនពីព្រំដែនកម្ពុជា-ថៃ នៅតាមបណ្តាគោលដៅក្នុងថ្ងៃនេះ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

(ភ្នំពេញ)៖រថយន្តកងទ័ព របស់កងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកជញ្ជូនពលករចំណាកស្រុកនៅតាមព្រំដែន កម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា បានចំនួន ២០៦នាក់ ដែលស្មើនិង ៣៥ជើង។ កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអង្គភាពជំនាញដឹកជញ្ជូនសម្ភារ កម្លាំងទ័ពធានាបម្រើប្រយុទ្ធ បច្ចុប្បន្នកំពុងទទួលបទបញ្ជាដឹកពលករចំណាកស្រុកនៅតាមព្រំដែន កម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា ដែលជាវិធានការមួយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ តាមរយៈពលករចំណាកស្រុកទាំងនោះ។ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្តស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ និងកងកម្លាំងជំនាញដឹកជញ្ជូន ដែលបានចាត់តាំងក្នុងបេសកកម្មនេះ នៅបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកពលករខ្មែរ ទៅដាក់នៅតាមបណ្តាគោលដៅដែលបានកំណត់ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕

website_news/2021280906.txt · Last modified: 2021/09/28 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki