website_news:2021280907

ស្ត្រីដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយជនជាតិចិន ត្រូវបានជួយសង្គ្រោះហើយ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២៧ កញ្ញា ២០២១ដោយ Sorn Phanith

ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ សឿន បុប្ផា អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិននោះ ត្រូវបានជួយសង្គ្រោះហើយ និងកំពុងធ្វើនីតិវិធីបញ្ជូន មកកម្ពុជាវិញ នាពេលឆាប់ៗខាងមុខ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិបានថ្លែងប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃ២៧ ខែកញ្ញា នេះថា មកដល់ពេលនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីនោះ កំពុងធ្វើការងារជាមួយអាជ្ញាធរចិន ហើយកំពុងពិនិត្យនីតិវិធី ដើម្បីបញ្ជូនគាត់មកវិញ។

សូមបញ្ជាក់ថា នារីរងគ្រោះខាងលើ បានចាញ់បោកមេខ្យល់ ទៅប្រទេសចិន កាលពីឆ្នាំ២០២០ និងបានរៀបការជាមួយបុរសជនជាតិ។ នាងបានរៀបរាប់ថា នាងឈ្មោះ សឿន បុប្ផា អាយុ២៣ ឆ្នាំ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ដំបូងនាងត្រូវអ្នកស្គាល់គ្នា ដែលជួលផ្ទះនៅខេត្តជាមួយគ្នា លួងលោមនាងឲ្យមកធ្វើការនៅស្រុកចិន ដោយយកប្រាក់ (Comssion) ពីបុរសចិនចំនួន ២,០០០ ដុល្លារនៅខែធ្នូ ឆ្នាំ ២០២០ ប៉ុន្តែទៅដល់មិនបានធ្វើការអ្វីទេ ដោយមេខ្យល់យកនាងទៅឲ្យយកប្តីចិន នៅផ្ទះលេខ ៣៥លីងជូ ភូមិជីនជូ ទីក្រុងដាលីងសាន (តុងកួន) ខេត្តក្វាងទុង ។ នាងថា ប្តីចិនរបស់នាង និងម៉ែឪក្មេក ជាមនុស្សស្លូតទេ តែមានជីវភាពមិនធូរធារ ដោយប្តីរបស់នាងធ្វើការនៅរោងចក្រ និងបានផ្ញើប្រាក់មកផ្ទះបាន២ដងដែរ ។

website_news/2021280907.txt · Last modified: 2021/09/28 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki