website_news:2021281001

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ស្ត្រីជាប់ចោទ២នាក់ ពាក់ព័ន្ធបទល្មើសនាំចេញមិនស្របច្បាប់

https://cen.com.kh/ Posted ByPen Srey NeatOctober 28, 2021

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ស្ត្រីជាប់ចោទ ២ នាក់ ដែលត្រូវបានតុលាការដំបូងខេត្តកំពង់ឆ្នាំង កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ក្នុងម្នាក់ៗ កំណត់ ២ ឆ្នាំ ៦ ខែ ជាប់ពាក់ព័ន្ធនឹងការ នាំចេញមិនស្របច្បាប់ ប្រព្រឹត្តនៅក្នុង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទចំនួន ២នាក់ មានឈ្មោះ ទី១ ឈ្មោះ ប៊ុត ចាន់ដារី ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង ។និង ទី២ ឈ្មោះ មុំ សេម ភេទ ស្រី អាយុ ៤០ ឆ្នាំ រស់នៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ លង ស្រាល ភេទ ស្រី អាយុ ១៦ ឆ្នាំ រស់នៅ ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង ។ (ត្រូវជាក្មួយស្រីរបស់ជនជាប់ចោទ) លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបាន សាលាខេត្តដំបូងខេត្តកំពង់ឆ្នាំង កាលថ្ងៃ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២ ឆ្នាំ ៦ ខែ ពីបទ: នាំចេញមិនស្របច្បាប់។ តែឈ្មោះ ជនជាប់ចោទ ទាំង២នាក់ បានប្តឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង មកកាន់សាលាឧទ្ធរណ៍។ ពួកគេត្រូវបានកម្លាំងអាវុធហត្ថ ខេត្ត កំពង់ឆ្នាំង ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩ នៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាពេលសវនាការ, ស្រ្តីជនជាប់ចោទ ២ នាក់ខាងលើ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ ពួកគេខាងលើ និង និយាយថា ពួកគេ មិនបានដឹង ឬ បានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ និង ផ្តន្ទាទោស អំពើសំណាក់តុលាការខេត្តកំពង់ឆ្នាំងនោះទេ។ ពួកគេ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សូមធ្វើការ បដិសេធសាលក្រមរបស់តុលាការ ខេត្តកំពង់ឆ្នាំង ទុកជាអាសារបង់ និង សម្រេចដោះលែងពួកគេអោយមានសេរីភាពវិញ។ សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១៕រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

website_news/2021281001.txt · Last modified: 2021/10/29 19:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki