website_news:2021281002

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស ភ្នាក់ងារជ្រើសរើស ពលករចំណាកស្រុក

https://m.phnompenhpost.com/ 27/10/2021

ក្រុមហ៊ុន Charoen Pokphand Group បានប្រកាសអញ្ជើញភ្នាក់ងារជ្រើសរើសពលករ ដែលមានអាជ្ញា ប័ណ្ណ និងបានចុះបញ្ជីមកពីព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសហភាពមីយ៉ានម៉ា ដើម្បីធ្វើការប្រកួតប្រជែងដោយបើកចំហក្នុងដំណើរការដេញថ្លៃប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធជូនក្រុមហ៊ុនដែលជាបុត្រសម្ពន្ធ័របស់ប្រទេសថៃ រួមជាមួយសេវាកម្មជ្រើសរើសពលករប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌តាម សេចក្តីប្រកាស លេខ No. 093/2020 ដែលទាក់ទងទៅនឹងគោលនយោបាយក្នុងការជ្រើសរើសពលករ និង សេចក្តីណែនាំរបស់ក្រុមហ៊ុន Charoen Pokphand Group ។ ក្រុមហ៊ុន CP Group តម្រូវឱ្យភ្នាក់ងារជ្រើសរើសពលករដែលចាប់អារម្មណ៍ទាំងអស់ ដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសទាំងពីរនេះដាក់ពាក្យស្នើរសុំចូលទៅក្នុងដំណើរការដេញថ្លៃដោយបើកចំហ ដើម្បីធានាបាននូវតម្លាភាព និង យុត្តិធម៌នៅគ្រប់ដំណាក់កាលនៃដំណើរការជ្រើសរើសពលករ ។

ភ្នាក់ងារជ្រើសរើសពលករដែលមានចំណាប់អារម្មណ៍ត្រូវរក្សានូវការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការកេងប្រវ័ញ្ច និង បង្ខិតបង្ខំកំលាំងពលកម្មដែលកើតឡើងក្នុងអំឡុងពេលដំណើរការជ្រើសរើសពលករ និងត្រូវគោរពតាមក្រមសីលធម៌អាជីវកម្មរបស់ក្រុមហ៊ុន CP Group គ្រប់ពេល ប្រសិនបើពួកគេត្រូវធ្វើការជាមួយក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មជ្រើសរើសពលករ ។ * មានតែទីភ្នាក់ងារជ្រើសរើសពលករដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមានសិទ្ធិចុះឈ្មោះចូលរួមក្នុងវគ្គណែនាំតាមប្រព័ន្ធអ៊ីនធឺណិតនេះបាន ។ ** មានតែភ្នាក់ងារជ្រើសរើសពលករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលចូលរួមក្នុងវគ្គណែនាំព័ត៌មានតាមអ៊ីនធឺណិតប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងដំណើរការដេញថ្លៃបើកចំហនេះបាន៕

website_news/2021281002.txt · Last modified: 2021/10/29 19:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki