website_news:2021281003

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការជ្រើសរើស ពលករប្រកបដោយយុត្តិធម៌និងក្រមសីលធម៌ រវាងច្រក ទេសន្តរប្រវេសន៍ការងារពីប្រទេសកម្ពុជាទៅប្រទេសថៃ

https://gdlf-kh.com/ Kim Sopha ភ្នំពេញ 28/10/2021

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការគ្នាជាមួយអង្គការ IOM រៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌និងក្រមសីលធម៌ រវាងច្រកទេសន្តរប្រវេសន៍ការងារពីប្រទេសកម្ពុជាទៅប្រទេសថៃ តាមប្រព័ន្ធអនឡាញ (ហ្សូម) ។ សមាសភាពបានចូលរួមនៅក្នុងសិក្ខាសាលានេះ មាន ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវីជា្ជជីវៈ តំណាងក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធាននៃក្រុមការងារជំនាញទំាង៦ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងពីទីភ្នាក់ងារជាតិការងារ និងមុខរបរ របស់ក្រសួងការងារ តំណាងពីអង្គការដៃគូរអភិវឌ្ឍ អន្តរជាតិធ្វើការងារពាក់ព័ន្ធទេសន្តរប្រវេសន៍ តំណាងពីអង្គការសហប្រជាជាតិយូអិន UN តំណាងពីអង្គការពាក់ព័ន្ធនានាមួយចំនួនទៀតមាន អង្គការ (ILO) អង្គការវីនរ៉ក់អន្តរជាតិប្រចាំកម្ពុជា (Winrock ) អង្គការយុត្តិធម៌អន្តរជាតិ (IJM) អង្គការការពារផ្នែកច្បាប់ ស្រ្តី និងកុមារ (LSCW) តំណាងពីសមាគមស្រ្តីមានវិបត្តិ (CWCC) តំណាងពីសម្ព័ន្ធចាប់ដៃ មជ្ឈមណ្ឌលការងារ និងមុខរបរ (Central) អង្គការសាម៉ារីតាន់ភើស (Samaritan’s Purse) អង្គការរតនៈ (Rattanak) តំណាងពីសម្ព័ន្ធអ្នកវិនិយោគិន (NACC) សរុបប្រមាណ៥០រូប ។

ការពិគ្រោះយោបល់ថ្នាក់ជាតិនេះ ជាវេទិកាមួយសម្រាប់ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក អ្នកជ្រើសរើសការងារ និងសមាគមនរបស់ខ្លួន សង្គមស៊ីវិល និងអង្គការពាក់ព័ន្ធការងារពលករ និងកម្មករ ដើម្បីចូលរួម កិច្ចសន្ទនាស្តីពីការជំរុញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តរបស់វិស័យឯកជន ទាក់ទងនឹងការជ្រើសរើស ពលករចំណាកស្រុកកម្ពុជា។ កម្មវីធីធ្វើឡើងនេះធ្វើឡើង ក្នុងគោលបំណង ៖

១. បង្កើនប្រសិទ្ធភាព ការវិភាគលើឯកសារគោល នយោបាយ របស់អង្គការ IOM លើការវិភាគ ប្រៀបធៀបនៃក្រប ខណ្ឌច្បាប់ជាតិ និងស្តង់ដារអន្តរជាតិនៅកម្ពុជាទៅកាន់ ច្រករបៀងចំណាកស្រុកប្រទេសថៃ។

២. ពិភាក្សាអំពីអនុសាសន៍ដើម្បីលើកកម្ពស់ ការជ្រើសរើស បុគ្គលិកដោយយុត្តិធម៌ និងសីលធម៌សម្រាប់ច្រករបៀង ចំណាកស្រុកពលករកម្ពុជាទៅប្រទេសថៃ។

៣. លើកសំណើរជាក់ស្តែង ដើម្បីលើកកម្ពស់ការជ្រើសរើសដោយយុត្តិធម៌ និងសីលធម៌សម្រាប់ច្រករបៀងចំណាកស្រុកពលករកម្ពុជាទៅប្រទេសថៃ។

៤.រៀបចំភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនាពេលខាងមុខ រវាងកម្ពុជា និងថៃ ស្តីពីការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការជ្រើសរើសបុគ្គលិកប្រកបដោយយុត្តិធម៌ និងសីលធម៌។

website_news/2021281003.txt · Last modified: 2021/10/29 19:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki