website_news:2021281203

តំណាងស្ថានទូតកម្ពុជា ចុះសួរសុខទុក្ខ ពលករខ្មែរ ៧០ គ្រួសាររងគ្រោះដោយសារភ្លើងឆេះ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

(ថៃ)៖ ក្រុមអនុព័ន្ធការងារ តំណាងស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះសួរសុខទុក្ខ និង នាំយកអំណោយ ចែកដល់បងប្អូនពលករខ្មែរ ៧០ គ្រួសាររងគ្រោះដោយសារភ្លើងឆេះ ក្នុងសហគមន៍កែច្នៃសំរាម។ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ មានករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករក្នុងសហគមន៍កែច្នៃសំរាមស្ថិតនៅពុទ្ធមណ្ឌលសាយ៣ សង្កាត់ណងខាងភ្លូ ខណ្ឌណងខែម ទីក្រុងបាងកក ដែលបណ្តាលឲ្យបងប្អូនពលករខ្មែរចំនួន ៧០គ្រួសារបានរងផលប៉ះពាល់ក្នុងហេតុការណ៍នេះ ក្រុមអនុព័ន្ធការងារតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមានដូចជាអង្ករ មី និងត្រីខ ចែកដល់បងប្អូនពលករខ្មែររចំនួន៧០គ្រួសារដែលរងគ្រោះខាងលើ។ ករណីអគ្គីភ័យនេះ មិនមានបងប្អូនណារងរបួសនោះទ៕

website_news/2021281203.txt · Last modified: 2021/12/28 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki