website_news:2021290105

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១

(សៀមរាប)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៦៣នាក់ ស្រី ២៨នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ៦នាក់ មានដូចខាងក្រោម៖

១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ១នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៣នាក់ ស្រី ៦នាក់ កុមារា ១នាក់ កុមារី ០០នាក់។

៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២២នាក់ ស្រី ១១នាក់ កុមារា ១នាក់ កុមារី ០០នាក់។

៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២៧នាក់ ស្រី ១២នាក់ កុមារា ០០នាក់ កុមារី នាក់។

៥- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់។

សូមបញ្ជាក់ថា ពួកគាត់ទាំង ៦៣នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៦នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ២៧នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ប្រភព: ក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021290105.txt · Last modified: 2021/01/29 12:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki