website_news:2021290109

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស ចាប់ខ្លួនមេខ្យល់ម្នាក់ នាំនារីដាក់ឲ្យភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ

https://www.cen.com.kh/ January 28, 2021

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣ម៉៥០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០២៨ អ.យ.ឋ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៧នាក់ ស្រី (អនីតិជន ០៥នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅផ្សេងគ្នា ។

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ១. នៅចំណុចភោជនីយ៍ដ្ឋាន តាឪ ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០៣នាក់ ស្រី (អនីតិជន ០២នាក់) ។

២. នៅចំណុចផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០៣នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់ ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន០៣នាក់ ឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និង នារីជនរងគ្រោះ ចំនួន០៤នាក់ បន្ថែមទៀត ឃាត់ខ្លួននៅ ចំណុចផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមនារីរងគ្រោះបានឲ្យដឹងថា ភោជនីយដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅ បំរើភ្ញៀវនៅហាង ចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនង តាម រយៈទូរស័ព្ទ បាននាំមកឲ្យភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំ ឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ដល់ ១៥០$ ចំពោះលុយបានមក គឺត្រូវឲ្យទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពីភ្ញៀវចំនួនពី ២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកឯជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៥នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021290109.txt · Last modified: 2021/01/29 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki