website_news:2021290304

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ទទួលពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ៤៦នាក់ នាំទៅកាន់មណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 7:38 am 28 មីនា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនកូនភ្នំ , ប៉ុស្តិ៍នគរបាលព្រំដែនគីឡូ១៣ និងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង , កម្លាំងយោធាកងអនុសេនាធំគាំទ្រវរសេនាតូចលេខ៥៣៣ និងកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចទី១ ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ពីកម្លាំងយោធាថៃ កងអនុសេនាធំលេខ១៣០៥ ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន១ នាក់ នៅវេលាម៉ោង១១និង១០នាទីព្រឹក ។ នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន ៣៩នាក់(ស្រី ១៦នាក់) ក្នុងនោះក្មេងប្រុស ៦ នាក់ និងក្មេងស្រី ៤ នាក់ នៅវេលាម៉ោង ១២និង០០នាទី និងនៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន៦នាក់(ស្រី១នាក់) ក្នុងនោះក្មេងប្រុស ៣ នាក់ នៅវេលាម៉ោង ១៣និង១០នាទី ។ សរុបទាំង៣ទីតាំង ចំនួន ៤៦នាក់ (ស្រី ១៧នាក់) ក្នុងនោះក្មេងប្រុស ៩ នាក់ និងក្មេងស្រី ៤ នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021290304.txt · Last modified: 2021/03/29 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki