website_news:2021290607

បិទខ្ទប់នៅថៃ៖ ពលករខ្មែររាប់រយនាក់បានសម្រុកត្រឡប់មកកម្ពុជាវិញ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 28/06/2021 - 09:22

ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃរាប់រយនាក់ត្រូវបានរាយការណ៍ថា បានសម្រុកចូលមកប្រទេសកម្ពុជាវិញ ដោយសារបារម្ភពីការឆ្លងកូវីដ-១៩ ខ្វះការយកចិត្តទុកដាក់គាំពារសង្គមពីថៃ និងភាពស្រពិចស្រពិលនៃសុវត្ថិភាពការងារជាដើម។ ការសម្រុកវិលត្រលប់មកប្រទេសកំណើតវិញរបស់ពលករខ្មែរនៅពេលនេះ គឺដោយសារប្រទេសថៃ ដែលកំពុងប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ-១៩ បានដាក់វិធានការរឹតបន្តឹងបន្ថែមដោយបិទខ្ទប់ទីក្រុងបាងកក និងទីក្រុងជុំវិញរយៈពេល១ខែ ចាប់ពីថ្ងៃចន្ទនេះតទៅ។ លោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨ ខែមិថុនានេះថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានពលករខ្មែរដល់ទៅ ២០០នាក់ បានចូលមកប្រទេសកម្ពុជាវិញ តាមច្រកអូស្មាច់ ព្រំប្រទល់ខេត្តសុរិន្ទ នៃប្រទេសថៃ និងខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា។

website_news/2021290607.txt · Last modified: 2021/06/29 21:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki