website_news:2021290701

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ០៣នាក់

http://cambodiapolice.com/policekh/ 8:31 am 27 កក្កដា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន ហ៊ាង នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន ០២នាក់ ដឹកនាំដោយលោកនាយចំណង់ ហ៊ី វ៉ាន់ មេបញ្ជាការរង ខ កម្លាំងយោធាវរសេនាតូច ៥៣៣ ចំនួន ០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ ចំរើន មេបញ្ជាការង គ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃសីមា ចំនួន ០២នាក់ បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុច នៃភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ០៣នាក់ ស្រី០១នាក់ ក្មេង០១នាក់ ។បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងសមត្ថកិច្ចបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021290701.txt · Last modified: 2021/07/29 12:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki