website_news:2021290707

ឃាត់ពលរដ្ឋខ្មែរ៣នាក់ លួចឆ្លងដែនពីថៃចូលមក

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៩ កក្កដា ២០២១ដោយ deth leng

សមត្ថកិច្ចប៉ុស្តិ៍ព្រំដែនគោកបឹងសាគូ បានឃាត់ខ្លួនពលករខ្មែរចំនួន ៣ នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកម្ពុជា នៅចំណុចខាងមុខស្តារវីឡា ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងចម្រុះបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន៣ នាក់ដែលជាអាជីវករផ្សារឡុងក្លឿ បានជិះរថយន្ត តាកូម៉ា មករង់ចាំបងប្អូន ៣ នាក់ដែលកំពុងធ្វើដំណើរលួចឆ្លងដែនចូលមកតាមរយៈមេខ្យល់។ ជនទាំង៣នាក់នេះ កំពុងឲ្យមេខ្យល់ដឹកជញ្ជូនមកពីថៃ យកមកដាក់ផ្ទះរបស់ពួកគេ ហើយក៏ត្រូវកម្លាំងដេញស្ទាត់ឃាត់ បាននៅចំណុចសាលា២ជាន់។

តាមការសួរនាំពីឈ្មោះ ហួត ដេវីត បានប្រាប់កម្លាំងថា ពួកគាត់ត្រូវក្រុមមេខ្យល់ដឹកជញ្ជូនតាមឡានម៉ាកកាមរី ស្លាកលេខថៃ ចេញពីផ្សាររុងក្លឿ មកមានគ្នាប្រហែល១៣នាក់ ក្នុងនោះមានអ្នកនាំផ្លូវ២នាក់ ហើយត្រូវបានក្រុមមេខ្យល់ប្រមូលយកលុយក្នុងម្នាក់ចំនួន ៦ ពាន់បាត ដោយសន្យាថាជូនពួកគាត់ដល់ផ្ទះ តែមិនទាន់ដល់គោលដៅផង ត្រូវបានសមត្ថកិច្ចឃាត់សួរនាំតែម្តង។ ជនសង្ស័យ និងវត្ថុតាង ព្រមទាំងអាជីវករ ត្រូវបានកម្លាំងចំរុះបញ្ជូនទៅទីបញ្ជាការវរ:សួរនាំបន្ត៕ ដោយៈ វ៉ាន់ ណាង

website_news/2021290707.txt · Last modified: 2021/07/29 12:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki