website_news:2021290901

ករណីជួញដូរផ្លូវភេទ ក្មេងស្រីខ្មែរ អាយុ១៤ ឆ្នាំ នៅប្រទេសចិន ត្រូវបានមន្រ្តីទូតខ្មែរ និងប៉ូលិសចិន ជួយសង្រ្គោះហើយ

https://dap-news.com/ BySSP108 Posted on September 27, 2021

Breaking News: ករណីជួញដូរផ្លូវភេទ ក្មេងស្រីខ្មែរ អាយុ១៥ ឆ្នាំ នៅប្រទេសចិន ត្រូវបានមន្រ្តីទូតខ្មែរ និងប៉ូលិសចិន ជួយសង្រ្គោះហើយ, នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង។ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក កុយ គួង បញ្ជាក់ថា “ ករណី នារី រ៉ន ស្រីពី ឬ Pin X You គាត់ត្រូវបានជួយសង្គ្រោះហើយ។ បច្ចុប្បន្ន ស្ថិតនៅចត្តាឡីស័កប៉ូលីសចិន មុនត្រូវបញ្ជូនមកកម្ពុជាវិញ”។ មុនពេលត្រូវបានសង្គ្រោះ ក្មេងស្រីរងគ្រោះ បានព្យាយាមទាក់ទងមកខាងខ្មែរ ហើយក៏បានទាក់ទងជាមួយ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១។ ហើយខាងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានទាក់ទងទៅលោក កុយ គួង នាំពាក្យក្រសួងការបរទេសខ្មែរ ដើម្បីជួយអន្តរាគមន៍ រំដោះគ្មានស្រីរងគ្រោះនេះ។

សូមស្ដាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលៈ ខ្ញុំអត់ដឹងថា អាស័យដ្ឋានពិតប្រាកដនៅទីណាទេខ្ញុំគ្រាន់តែដឹងថានៅខេត្តជាំងស៊ី។ ខ្ញុំមកតាមផ្លូវវៀតណាម វាខុសច្បាប់អត់មានប៉ាស្ព័រ។ ទាំងអស់មានគ្នា៨នាក់ ហើយបួននាក់គេ ចាប់បានបញ្ជូនទៅខ្មែរវិញអស់ហើយ នៅសល់បួននាក់ទៀតមានទាំងខ្ញុំ។ ពេលមកហ្នឹង ថ្មើរជើងផង ម៉ូតូផង ឡានផង ឆ្លងកាត់ភ្នំ… អ្នកនាំមកហ្នឹង គឺមេខ្យល់និងមិត្តភក្ក័ខ្ញុំ គេបបួលខ្ញុំ បញ្ចុះបញ្ចូលខ្ញុំរហូលទាល់តែខ្ញុំមកទាល់តែបាន ដំបូងខ្ញុំមិនចង់មកទេ ខ្ញុំហ្នឹងនិងខែមីនា ឆ្នាំ២០២១។ គេឃុំខ្ញុំជាប់ ក្នុងបន្ទប់ អត់ដែលចេញទៅក្រៅណាទេ និយាយរួមខ្ញុំអត់ដឹងអីទាំងអស់៕

website_news/2021290901.txt · Last modified: 2021/09/29 09:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki