website_news:2021290906

សមត្ថកិច្ចចាប់ជនជាតិថៃលួចឆ្លងដែនខុសច្បាប់២៦នាក់ យកទៅអនុវត្តតាមនីតិវិធីច្បាប់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៨ កញ្ញា ២០២១ដោយ Sokhom Khon

កម្លាំងចម្រុះការពារព្រំដែន បានចេញល្បាតនៅតាមបន្ទាត់ព្រំដែន បានប្រទះឃើញជនជាតិថៃចំនួន២៦ នាក់ក្នុងនោះមានស្រី១២ នៅចំនុចភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាននៅវេលាម៉ោង២យប់ចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១បម្រុងចូលមកក្រុងប៉ោយប៉ែតរកការងារធ្វើ ។

សមត្ថកិច្ចបាននិយាយថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ បានចេញទៅឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ចាប់ពីទិសបឹងត្រកួន ដល់អូរល្ហុងក្នុង ខេត្តបន្ទាយមានជ័យ ដើម្បីសហការជាមួយកម្លាំងតាមមូលដ្ឋាន ចូលរួមទប់ស្កាត់ពលករ ខ្មែរ – ថៃ ឆ្លងដែនខុសច្បាប់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលជាសហគមន៍ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនជាតិថៃទាំង២៦នាក់នោះពេលសមត្ថកិច្ចខ្មែរសួរនាំបានប្រាប់ថា ពួកគេមកពីប្រទេសថៃ ដោយមានមេខ្យល់ជាជនជាតិខ្មែរជាអ្នកនាំផ្លូវ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសខ្មែរដើម្បីមកធ្វើការងារធ្វើនៅក្រុងប៉ោយប៉ែត។ បន្ទាប់ពីរសួរនាំរួចសមត្ថកិច្ចខ្មែរបាននាំខ្លួនពលករថៃទាំងអស់ទៅធ្វើកំណត់ហេតុឃាត់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនទៅចត្តាឡីស័កនៅមណ្ឌលស្រុកថ្មពួក ១៤ថ្ងៃទើបយកទៅអនុវត្តតាមនិតិវិធីច្បាប់របស់ស្រុកខ្មែរ៕ វ៉ាន់ ណាង

website_news/2021290906.txt · Last modified: 2021/09/29 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki